កុំធ្វេសប្រហែស! ជំងឺមួយចំនួននេះ ទាមទារការសង្គ្រោះបន្ទាន់
Phnom Penh, August 2, 2026

រាជធានីភ្នំពេញ - វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្រោនរំលឹកថា មិនត្រូវមើលរំលង ឬពន្យារពេលក្នុងការស្វែងរកការសង្គ្រោះបន្ទាន់ នៅពេលជួបប្រទះនូវរោគសញ្ញាមិនប្រក្រតីដែលទាក់ទងនឹងផ្នែកប្រព័ន្ធប្រសាទ ផ្នែកបាក់បែកឆ្អឹង របួស សន្លាក់ និងផ្នែកវះកាត់ទូទៅ។ ខាងក្រោមនេះជាសញ្ញាអាសន្នតាមផ្នែកនីមួយៗដែលអ្នកត្រូវដឹង៖
1. ផ្នែកប្រព័ន្ធប្រសាទ៖
ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) អាចកើតឡើងភ្លាមៗ។ ប្រសិនព្យាបាលយឺតពេល កោសិកាខួរក្បាលរាប់លាននឹងត្រូវស្លាប់។ សញ្ញាព្រមាន៖ ធ្លាក់មុខម្ខាង វៀចមាត់ ទន់ដៃជើងម្ខាង និយាយមិនច្បាស់ វង្វេងស្រពិចស្រពិល ឬឈឺ ក្បាលខ្លាំងភ្លាមៗ...។ល។

2. ផ្នែកបាក់បែកឆ្អឹង របួស សន្លាក់៖
របួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ផ្សេងៗ ការបាក់ឆ្អឹងចំហ (ធ្លាយឆ្អឹងចេញក្រៅស្បែក) ការហើមខ្លាំងរហូតដល់ស្លឹក ឬគ្មាន ជីពចរនៅចុងដៃចុងជើង (Compartment Syndrome) និងការរបូតសន្លាក់ធំៗ (សន្លាក់គ្រលៀន ឬជង្គង់)...។ល។

3. ផ្នែកវះកាត់ទូទៅ៖
ការឈឺពោះខ្លាំងខុសធម្មតា អាចជាសញ្ញានៃការរលាក ឬធ្លាយសរីរាង្គខាងក្នុង (Acute Abdomen) ដែលត្រូវវះកាត់ជាប ន្ទាន់។ សញ្ញាព្រមាន៖ ឈឺពោះខ្លាំងផ្នែកខាងក្រោមខាងស្តាំ (រលាកពោះវៀនដុះខ្នែង) ពោះរឹងកំព្រីង ហើមពោះខ្លាំង ទល់ លាមក និងមិនអាចផោមបាន ឬឈឺពោះខ្លាំងរួមជាមួយអាការៈស្លេកស្លាំង...។ល។

វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា សូមរំលឹកថា ការលេបថ្នាំបំបាត់ការឈឺចាប់ គ្រាន់តែជាការបិទបាំងរោគ សញ្ញាមួយគ្រាប៉ុណ្ណោះ វាអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរបាន។ ដូច្នេះប្រសិនបើជួបសញ្ញាទាំងនេះ សូមបញ្ជូនអ្នកជំងឺទៅកាន់ មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ និងឧបករណ៍គ្រប់គ្រាន់ជាបន្ទាន់។
សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
ទំព័រហ្វេសប៊ុក៖ មន្ទីរពេទ្យអន្តរជាតិអូរៀនដា
០៨១ ៨១១ ៧៨៩/០៧៨២៣៣៧៨៩/០៩៦ ៦២៣៣ ៧៨៩
តេឡាក្រាម៖ ០៧៨ ២៣៣ ៧៨៩
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
位置
#66, Street 31cc, Steung Mean Chey district, Khan Mean Chey, Phnom Penh
联系欧瑞达医院
Explore More
最新新闻与动态
热门文章
促销
暂无优惠
套餐
查看更多




