ស្រ្តីជនជាតិជប៉ុនវ័យ ៨១ ឆ្នាំ វះកាត់បាក់ឆ្អឹងត្រគាកដោយជោគជ័យនៅ អរៀនដា
អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ, August 2, 2026

រាជធានីភ្នំពេញ — មន្ទីរពេទ្យ អរៀនដា មានមោទនភាពក្នុងការចែករំលែកពីករណីព្យាបាលស្ត្រីជនជាតិជប៉ុនវ័យ ៨១ឆ្នាំ ដែលបានទទួលការវះកាត់ឆ្អឹងត្រគាកដោយជោគជ័យ បន្ទាប់ពីជួបគ្រោះថ្នាក់ដួល បណ្តាលឱ្យបាក់ឆ្អឹងត្រគាកខាងស្តាំ។

នៅពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺមានការឈឺចាប់ខ្លាំង មិនអាចឈរ ឬដើរបាន។ បន្ទាប់ពីការពិនិត្យ វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យដោយក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹង និងរបួស បានបញ្ជាក់ថា អ្នកជំងឺមានការបាក់ឆ្អឹងត្រគាក ដែលត្រូវការការវះកាត់ជាបន្ទាន់ ដើម្បីបង្ការផលវិបាក និងជួយឱ្យអ្នកជំងឺអាចវិលត្រឡប់មកធ្វើចលនាបានវិញ។
ការវះកាត់ត្រូវបានអនុវត្តដោយជោគជ័យ ក្រោមការសហការរបស់ក្រុមវេជ្ជបណ្ឌិតឯកទេស គ្រូពេទ្យផ្នែកថ្នាំសន្តំ និងក្រុមគិលានុបដ្ឋាក ដោយប្រើប្រាស់បច្ចេកទេសវះកាត់ និងបរិក្ខារវេជ្ជសាស្ត្រទំនើប ស្របតាមស្តង់ដារ។
ក្រោមការតាមដាន និងថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ អ្នកជំងឺមានការវិវត្តទៅរកភាពប្រសើរ ដោយអាចចាកចេញពីមន្ទីរពេទ្យ ដើម្បីត្រឡប់ទៅសម្រាកព្យាបាលបន្តនៅផ្ទះ ក្នុងរយៈពេលត្រឹម ២ថ្ងៃបន្ទាប់ពីការវះកាត់។
ករណីនេះ បង្ហាញពីសារៈសំខាន់នៃការទទួលបានការព្យាបាលឆាប់រហ័ស ជាពិសេសចំពោះមនុស្សវ័យចំណាស់ ដែលការបាក់ឆ្អឹងត្រគាកអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពន្យារពេលព្យាបាល។ ការវះកាត់ទាន់ពេលវេលា និងការថែទាំក្រោយវះកាត់ប្រកបដោយស្តង់ដារ អាចជួយកាត់បន្ថយហានិភ័យ និងបង្កើនឱកាសនៃការជាសះស្បើយ។

មន្ទីរពេទ្យ អរៀនដា បន្តប្តេជ្ញាផ្តល់សេវាព្យាបាល និងជាពិសេសលើផ្នែកវះកាត់ឆ្អឹង របួស និងសន្លាក់ ដោយក្រុមវេជ្ជបណ្ឌិតឯកទេស និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ដើម្បីឱ្យអ្នកជំងឺគ្រប់វ័យ ទទួលបានការព្យាបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចវិលត្រឡប់ទៅកាន់ជីវិតប្រចាំថ្ងៃបានឆាប់រហ័ស។
សូមទាក់ទងមកមន្ទីរពេទ្យ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទីតាំង
អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ
ទំនាក់ទំនងមន្ទីរពេទ្យអរៀនដា
Explore More
ព័ត៌មាន និងបច្ចុប្បន្នភាពថ្មីៗ
អត្ថបទពេញនិយម
ការផ្សព្វផ្សាយ
មិនមានការផ្តល់ជូនពិសេស
កញ្ចប់សេវា
មើលបន្ថែម




